The Fallen Heroes

ជម្លោះព្រំដែនសៀម-កម្ពុជា

សាលគោរពរំលឹកវីរកងទ័ពដែលបានពលីជីវិត

យើងសូមគោរពថ្វាយបង្គំ និងរំលឹកដល់វីរកងទ័ពដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហេតុជាតិការពារអធិបតេយ្យភាពដែនដីខ្មែរ

ស្វែងយល់បន្ថែម

កម្ពុជាត្រូវការសន្តិភាព

អំពីគេហទំព័រ

គេហទំព័រនេះត្រូវបានបង្កើតឡើង ដើម្បីជាការគោរពរំលឹកយ៉ាងជ្រាលជ្រៅ ចំពោះវីរកងទ័ពជាតិខ្មែរ ដែលបានឈរជើងនៅសមរភូមិមុខ ដោយភាពក្លាហាន និងជាអកុសលបានពលីជីវិត ដើម្បីការពារអធិបតេយ្យភាពនៃប្រទេសជាតិរបស់យើង។ រឿងរ៉ាវ និងព័ត៌មានដែលបានចែករំលែកនៅទីនេះ ត្រូវបានដកស្រង់ចេញពីបណ្តាញសង្គម និងប្រភពសាធារណៈផ្សេងៗ។ យើងសូមស្វាគមន៍ចំពោះការចូលរួមផ្ដល់ព័ត៌មានពីសំណាក់បងប្អូនទាំងឡាយ ដើម្បីបំពេញកង្វះខាតនៃគេហទ័ព័រនេះ មានដូចជាការផ្ដល់ឈ្មោះ ឬរូបភាពរបស់វីរកងទ័ពជាដើម។

ក្រៅពីមាតិកាអំពីសាលគោរពរំលឹកដល់វីរកងទ័ពរបស់យើង គេហទំព័រនេះក៏ផ្តល់ជូននូវព័ត៌មានសង្ខេបទាក់ទងនឹងការវាយប្រហារពីសំណាក់កងទ័ពសៀម ការខូតខាតរបស់កម្ពុជា ដែលកើតពីជម្លោះតាមព្រំដែននៅឆ្នាំ២០២៥ផងដែរ។ មាតិកាទាំងនេះត្រូវបានដកស្រង់ ដោយផ្អែកលើសេចក្តីប្រកាសផ្លូវការ របស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងប្រភពដទៃទៀត។ ប្រភពប្រើប្រាស់នឹងត្រូវបានបញ្ជាក់។

ព្រឹត្តិការណ៍សង្ខេបអំពីជម្លោះ

ថៃ និងកម្ពុជា មានប្រវត្តិ ដែលពាក់ព័ន្ធនឹងជម្លោះលើដីធ្លី និងព្រំដែន តាំងពីយូរណាស់មកហើយ។ នៅក្នុងឆ្នាំ២០២៥ ជម្លោះនេះបានឈានដល់ចំណុចដ៏សោកសៅមួយ ដែលឈានទៅដល់ការផ្ទុះអាវុធធ្ងន់ជាលើកដំបូងពីភាគីទាំងពីរ។ ការផ្ទុះអាវុធបានកើតឡើងនៅជិតប្រាសាទតាមាន់ ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៤ ខែកក្កដា និងបានរាលដាលទៅកាន់ខេត្តជាច្រើន បណ្តាលឲ្យប្រជាពលរដ្ឋស៊ីវិលរាប់សែននាក់ ត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅដ្ឋាន។ លើសពីនេះទៅទៀត វាក៏បង្កឲ្យមានការបាត់បង់ដ៏ឈឺចាប់ចំពោះទាហាន និងប្រជាពលរដ្ឋស៊ីវិលផងដែរ។

នៅក្នុងគ្រាលំបាកនេះ យើងឃើញមានការខិតខំប្រឹងប្រែងពីសំណាក់អ្នកសម្របសម្រួលអន្តរជាតិ រួមមាន សហរដ្ឋអាមេរិក ចិន និងអាស៊ាន ដើម្បីស្វែងរកការពិភាក្សា បញ្ឈប់ការវាយប្រហារ និងសម្រេចឲ្យមានបទឈប់បាញ់។ ក្នុងអំឡុងពេលនោះ កម្ពុជា បានបង្ហាញជាបន្តបន្ទាប់នូវការប្តេជ្ញាចិត្តក្នុងការវិលទៅរកការឈប់បាញ់ ឈ្ពោះទៅរកសន្តិភាព ដោយគោរព និងស្វាគមន៍អ្នកសង្កេតការណ៍ភាគីទីបី និងស្វាគមន៍កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល។

សូមចុច «ស្វែងយល់បន្ថែម» ខាងក្រោម ដើម្បីបន្តអានបន្ថែម និងពិនិត្យព្រឹត្តិការណ៍ ដែលបានកើតឡើងនៅកម្ពុជា ក្នុងអំឡុងការវាយប្រហាររបស់កងទ័ពសៀម។

សូមគោរពដល់វីរកងទ័ពដែលបានពលីជីវិត

វីរកងទ័ពខ្មែរបានចាកចេញពីគ្រួសារ និងលះបង់អ្វីៗទាំងអស់ដែលពួកគាត់ស្រឡាញ់ ដើម្បីទៅឈរជួរមុខនៃសមរភូមិតទល់នឹងការវាយប្រហារពីសំណាក់កងទ័ពសៀម។ ពួកគាត់បានលះបង់សាច់ឈាម និងអាយុជីវិត ដើម្បីការពារប្រជាពលរដ្ឋដែលនៅពីក្រោយសមរភូមិ និងការពារអធិបតេយ្យភាពនៃប្រទេសជាតិ។ ការលះបង់របស់ពួកគាត់ គឺជាអ្វី ដែលពួកយើងមិនអាចសងវិញបាន និងមិនអាចបំភ្លេចបានជារៀងរហូត។ គ្រួសាររបស់វីរកងទ័ព ដែលបានពលីជីវិត និងរងរបួស គួរទទួលបានការគោរព ការថែរក្សា និងការគាំទ្រ ដោយយកចិត្តទុកដាក់។

សូមចុច «មើលបន្ថែម» ខាងក្រោម ដើម្បីបន្តអាន និងស្វែងយល់ពីវីរកងទ័ព ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុការពារជាតិនេះ។

Mut Savoern

មុត សាវើន

មុត សាវើន

Ket Sopheak

កេត សុភ័ក្ត្រា

កេត សុភ័ក្ត្រា

Bun Tongtheang

ប៊ុន តុងធាង

ប៊ុន តុងធាង

Tuch Phireak

ទូច ភិរក្ស

ទូច ភិរក្ស

អំពីទិន្នន័យ

ព័ត៌មានដែលបានបង្ហាញនៅលើគេហទំព័រនេះ ត្រូវបានប្រមូលផ្តុំពីប្រភពផ្សេងៗជាច្រើន រួមមាន សារព័ត៌មាន អត្ថបទ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។ ទោះបីជាយើងខិតខំប្រឹងប្រែងធានាឲ្យមាតិកាមានភាពត្រឹមត្រូវ មានបច្ចុប្បន្នភាព និងអាចទុកចិត្តបាន ក៏ដោយ ក៏យើងមិនអាចធានាបានទាំងស្រុងចំពោះភាពពេញលេញ នៃព័ត៌មានទាំងអស់ដែលបានបង្ហាញឡើយ។ ប្រសិនបើលោកអ្នកមានព័ត៌មានបន្ថែមចង់ចូលរួមរំលែក សូមទាក់ទងមកកាន់យើងខ្ញុំតាមផ្នែក «ការចូលរួមផ្តល់ព័ត៌មាន» ។

ប្រភពរូបភាព និងវីដអូ

  • វីដេអូដែលបានប្រើនៅផ្នែកដំបូង៖ ផេកហេ្វសបុកផ្លូវការរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។
  • រូបភាពនៃទាហានដែលបានបាត់បង់ជីវិតរបស់យើង៖ ប្រមូលផ្តុំពីការបង្ហោះនៅលើបណ្តាញសង្គម។
  • រូបភាពដទៃទៀត៖ មកពីបណ្តាញសង្គម និងស្ថាប័នព័ត៌មាន។
  • រូបភាពដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) នឹងត្រូវបានបញ្ជាក់។