Casualty Banner

ព្រឹត្តិការណ៍សង្ខេបអំពីជម្លោះ

កាលវេលានៃព្រឹត្តិការណ៍

កាលវេលានៃព្រឹត្តិការណ៍ខាងក្រោមនេះ បង្ហាញពីព្រឹត្តិការណ៍ ដែលពាក់ព័ន្ធនឹងជម្លោះតាមព្រំដែនរវាងកម្ពុជា និងថៃ រាយការណ៍ពីសំណាក់ភាគីកម្ពុជា។ ភាពតានតឹង ដែលកើតចេញពីជម្លោះដែនដី ពីយូរមកហើយ បានឈានទៅដល់ដំណាក់កាលប្រយុទ្ធដោយប្រើសព្វាវុធធុនធ្ងន់ ដែលប៉ះពាល់ដល់សហគមន៍ស៊ីវិល តំបន់បេតិកភណ្ឌវប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជាផងដែរ។ ការប្រយុទ្ធគ្នានេះ បាននាំមកនូវទុក្ខវេទនាដល់ប្រជាជនស្លូតត្រង់ បង្កឲ្យមានការផ្លាស់ទីលំនៅ និងការបាត់បង់សមាជិកគ្រួសារ។ យើងសង្ឃឹមថា ការប្រមូលផ្ដុំកាលវេលានៃព្រឹត្តិការណ៍ចម្លោះនេះ ផ្ដល់អត្ថប្រយោជន៍ដល់មហាជនជាតិ និងអន្តរជាតិក្នុងការស្វែងយល់អំពីព្រឹត្តិការណ៍ ដែលបានកើតឡើងនៅកម្ពុជា។

កាលវេលានៃព្រឹត្តិការណ៍មួយភាគធំ ត្រូវបានប្រមូលផ្ដុំពីក្រសួងការពារជាតិ ហើយរូបភាពមួយចំនួន ត្រូវបានយកមកពីសក្ខីភាពដែលបានចែករំលែកតាមបណ្ដាញសង្គម។

ព្រឹត្តិការណ៍ ដែលបានកើតឡើងមុនៗកំពុងត្រូវបានបញ្ចូលបន្ថែម។

2026-01-29AM

ផ្ទុះគ្រាប់បែកចង្កោមរបស់សៀមនាំឲ្យរបួស៣នាក់

មានករណីផ្ទុះគ្រាប់បែកចង្កោមរបស់ថៃ នៅតាមដងផ្លូវលេខ៥៨ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្តាលឱ្យមនុស្ស ៣នាក់ របួសធ្ងន់ស្រាល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦​។​ ក្នុងករណីនេះដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដើរជាន់គ្រាប់បែកចង្កោមនោះ ដែលវាជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមរវាងកម្ពុជា ថៃ នាពេលកន្លងទៅ។ នេះបើតាម​លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។
Cluster Munition Explosion
Cluster Munition Explosion

2026-01-0607:27

ការផ្ទុះគ្រាប់របស់សៀមចេញពីគំនរសំរាម

នៅវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របពេលជាមួយគ្នានោះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម ហើយបានបណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាលចំនួន ២នាក់ ហើយបច្ចុប្បន្នអ្នកដែលរងរបួស ដោយសារឧបទ្ទវហេតុខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ។ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងករណីខាងលើនេះ ក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃបាននឹងកំពុងធ្វើការរួមគ្នាក្នុងករណីខាងលើនេះ។ ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាក សួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។

2025-12-2707:31

ការទម្លាប់គ្រាប់ពីយន្តហោះចម្បាំង F-16

ចាប់ពីវេលាម៉ោង ៧:៣១នាទី ដល់​ ៨:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះរំលោភ​ចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា និងបានទម្លាក់គ្រាប់បែកចំនួន ១៦គ្រាប់ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។

2025-12-2206:25

ការវាយប្រហាររបស់សៀមធ្វើឲ្យពលរដ្ឋម្នាក់រងរបួស

យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង។ ពីម៉ោង ៦:២៥ យោធាថៃផ្លោងកាំភ្លើងធំ ៥គ្រាប់ចូលភូមិសាស្ត្រ ឃុំភ្នំព្រឹក និង ២គ្រាប់ចូលភូមិសាស្ត្រ ភូមិអូរចោត ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមព័ត៌មានបឋមពីអាជ្ញារធរមូលដ្ឋានការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិល១រូបរងរបួស។ ពីម៉ោង ៨:៤០នាទី យោធាថៃផ្លោង ៥គ្រាប់ចូលភូមិសាស្ត្រ ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
Thai's Armed Aggression Injured One Civilian
Thai's Armed Aggression Injured One Civilian
Thai's Armed Aggression Injured One Civilian