Memorial Banner
បង្កើតដោយបញ្ញាសិប្បនិម្មិត

សាលរំលឹកដល់វីរកងទ័ពដែលបានពលីជីវិត

សូមគោរពដល់វីរកងទ័ពដែលបានពលីជីវិត

វីរកងទ័ពខ្មែរបានចាកចេញពីគ្រួសារ និងលះបង់អ្វីៗទាំងអស់ដែលពួកគាត់ស្រឡាញ់ ដើម្បីទៅឈរជួរមុខនៃសមរភូមិតទល់នឹងការវាយប្រហារពីសំណាក់កងទ័ពសៀម។ ពួកគាត់បានលះបង់ឈាមសាច់ និងជីវិត ដើម្បីការពារប្រជាពលរដ្ឋដែលនៅពីក្រោយសមរភូមិ និងការពារអធិបតេយ្យភាពនៃប្រទេសជាតិ។ ការលះបង់របស់ពួកគាត់ គឺជាអ្វី ដែលពួកយើងមិនអាចសងវិញបាន និងមិនអាចបំភ្លេចបានជារៀងរហូត។ គ្រួសាររបស់វីរកងទ័ព ដែលបានពលីជីវិត និងវីរកងទ័ព ដែលរងរបួស គួរទទួលបានការគោរព ការថែរក្សា និងការគាំទ្រ ដោយយកចិត្តទុកដាក់។

ដើម្បីជាថ្នូរនឹងការពលីរបស់វីរកងទ័ពយើង យើងត្រូវតែរឹងមាំ មានភាពអត់ធ្មត់ ខិតខំប្រឹងប្រែងអភិវឌ្ឈខ្លួនឯង និងលើកកម្ពស់ប្រទេសជាតិឲ្យមានភាពរីកចម្រើន ដើម្បីអនាគតមួយ ដែលគ្មាននរណាម្នាក់ហ៊ានរំលោភបំពានលើយើងទៀតឡើយ។ គោលដៅនេះ អាចត្រូវការពេលវេលាច្រើន ប៉ុន្តែមិនមែនជារឿង ដែលមិនអាចសម្រេចមិនបានឡើយ។ ដូច្នេះ យើងសង្ឃឹមថា ការលះបង់ដ៏មានវីរភាពរបស់កងទ័ពរបស់យើង នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ដែលជំរុញពួកយើងឲ្យឈ្ពោះទៅកាន់គោលដៅនេះ។

ជាចុងក្រោយ យើងខ្ញុំសូមលំអោនកាយ រំលឹកដឹងគុណដល់វីរកងទ័ពខ្មែរទាំងអស់ ដែលបានឈរជើងនៅសមរភូមិមុខ និងជាអកុសលបានពលីជីវិតក្នុងការការពារប្រជាជាតិខ្មែរ។ សូមឲ្យដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងនាមជាកូនខ្មែរគ្រប់រូប សូមគោរពដឹងគុណដល់វីរកងទ័ពទាំងអស់គ្មានថ្ងៃបំភ្លេចឡើយ។

កែសម្រួលចុងក្រោយ: ៧ កុម្ភៈ ២០២៦

ចម្រោះ ៖ទាំងអស់N/A
Mut Savoern

មុត សាវើន

មុត សាវើន

Ket Sopheak

កេត សុភ័ក្ត្រា

កេត សុភ័ក្ត្រា

Bun Tongtheang

ប៊ុន តុងធាង

ប៊ុន តុងធាង

Tuch Phireak

ទូច ភិរក្ស

ទូច ភិរក្ស

Sem Sivhong

សែម ស៊ីវហុង

សែម ស៊ីវហុង

Hoerm Lihong

ហឿម លីហុង

ហឿម លីហុង

Chea Lun

ជា លន់

ជា លន់

Khat Sokli

ខាត់ សុខលី

ខាត់ សុខលី

Sao Vireakdara

សៅ វីរៈដារ៉ា

សៅ វីរៈដារ៉ា

អំពីទិន្នន័យវីរកងទ័ព

ទាក់ទងនឹងរូបរបស់វីរកងទ័ពយើង យើងបានខិតខំប្រឹងប្រែង ដើម្បីផ្ទៀងផ្ទាត់ប្រភពដើមដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបញ្ជាក់ពីការលះបង់របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនអាចស្វែងរកប្រភពដើមបានទាំងអស់ទេ ដោយហេតុនេះហើយរូបមួយចំនួនត្រូវបានយកពីមាតិកាដែលបង្កើតឡើងដោយលោក Vincent Soun ដែលយើងបានទទួលការអនុញ្ញាត។ ខុសពីរូបដទៃទៀត រូបទាំងនោះមិនមានដាក់ទង់ជាតិខ្មែរនៅខាងក្រោយឡើយ។

ទោះបីជាយើងខ្ញុំបានខិតខំប្រឹងប្រែង ក្នុងការប្រមូលផ្តុំព័ត៌មានក៏ដោយ ក៏មាតិកាដែលបានបង្ហាញនៅទីនេះ អាចនៅមានភាពខ្វះខាត។ យើងសូមស្វាគមន៍ចំពោះការចូលរួមផ្តល់ព័ត៌មានពីសំណាក់បងប្អូនសាធារណជន ដើម្បីជួយបន្ថែម ផ្ទៀងផ្ទាត់ និងរក្សាទុករឿងរ៉ាវរបស់វីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិការពារទឹកដីពីការឈ្លានពាននេះ។ ប្រសិនបើបងប្អូនមានព័ត៌មាន ឈ្មោះ រឿងរ៉ាវ ឬរូបភាពណាមួយដែលពាក់ព័ន្ធនឹងវីរកងទ័ពរបស់យើង ហើយចង់ចែករំលែក សូមមេត្តាចូលរួមផ្តល់ព័ត៌មានដោយសេរី។