ខាងក្រោមនេះ គឺជាកម្រងរូបភាពអំពីការរងគ្រោះរបស់ប្រជាពលរដ្ឋខ្មែរ និងការខូចខាត ដែលបានបង្កឡើងពីការវាយប្រហាររបស់យោធាសៀម ក្នុងអំឡុងជម្លោះតាមព្រំដែនរវាងសៀម និងកម្ពុជា នៅឆ្នាំ២០២៥។ រូបភាពទាំងនេះ គឺជាការក្រើនរំលឹកអំពីផលប៉ះពាល់ទៅកាន់ប្រជាពលរដ្ឋស្លូតត្រង់ រាល់ពេលមានការផ្ទុះ អាវុធក្នុងទ្រង់ទ្រាយធំនេះ ហើយក៏បញ្ជាក់ទាមទារឲ្យមានការគោរពច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ដើម្បីការពារជនជនស៊ីវិលផងដែរ។ ប្រសិនបើបងប្អូនមានព័ត៌មានណាមួយពាក់ព័ន្ធនឹងផលប៉ះពាល់នេះ ហើយចង់ចូលរួមចែករំលែក សូមមេត្តាទាក់ទងផ្នែក «ការចូលរួមផ្តល់ព័ត៌មាន»។
សម្រាប់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងមរតកជាតិ សូមពិនិត្យផ្នែក ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងមរតកជាតិ។
សម្រាប់ផលប៉ះពាល់ដល់វីរកងទ័ព សូមពិនិត្យផ្នែក ផលប៉ះពាល់ដល់វីរកងទ័ព។


ប្រជាពលរដ្ឋខ្មែរ២នាក់ត្រូវបានសម្លាប់ដោយទាហានសៀមខណៈពេលកំពុងធ្វើដំណើរឆ្ពោះទៅតំបន់ជម្លោះ ដើម្បីជួយដឹកជនភៀសសឹក។




ផ្ទះរបស់លោកយាយត្រូវបានបំផ្លាញដោយគ្រាប់ទាហានសៀមនៅខេត្តបន្ទាយមានជ័យ ចម្ងាយ២០គីឡូម៉ែត្រពីព្រំដែន។





ប្រជាពលរដ្ឋស្លូតត្រង់បានបាត់បង់ជីវិត និងរងរបួសពីការវាយប្រហារពីសំណាក់កងទ័ពសៀមលើតំបន់ស៊ីវិល។








ទាហានសៀមបានគាស់ផ្ទះ លួច និងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹក។












គ្រាប់ទាហានសៀមបានកម្ទេចលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់ប្រជាជនស្លូតត្រង់អស់ជាច្រើនខ្នង។





ការវាយប្រហាររបស់ចោរសៀមបានធ្វើឱ្យប្រជាពលរដ្ឋរាប់សែននាក់ភៀសខ្លួន ចាកចេញពីស្រុកកំណើត និងកន្លែងចិញ្ចឹមជីវិតប្រចាំថ្ងៃ។



គេបានរកឃើញរបួសស្នាម ដែលបានបង្កដោយគ្រាប់ទាហានសៀម នៅលើសពមេដំរី។





ទាហានសៀមបានរាយកុងតាទ៍រ និងលួស ដើម្បីរារាំងមិនឲ្យប្រជាជនខ្មែរ ត្រឡប់ទៅដី និងផ្ទះរបស់ខ្លួនវិញបាន។


ក្មេងស្រីជាពលករខ្មែរត្រូវបានទាហានអាវខ្មៅថៃ ៧នាក់រំលោភបំពានលើរាងកាយ ខណៈពេលដែលគាត់និងពលករខ្មែរមួយចំនួនទៀត ធ្វើការឆ្លងដែនចូលមកស្រុកខ្មែរវិញ។

យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល និងអមនុស្សធម៌។

ទាហានសៀមបានប្រើប្រាស់ផ្សែងពុលនៅលើសមរភូមិ និងបាញ់ទៅតំបន់ប្រជាជនស៊ីវិល ដែលនេះជាទង្វើរំលោភច្បាប់អន្តរជាតិ។

ការប្រើប្រាស់គ្រាប់បែកចង្កោមជាទង្វើខុសច្បាប់អន្តរជាតិ ដោយសារឥទ្ធិពលគ្រោះថ្នាក់របស់វាទៅលើប្រជាពលរដ្ឋ។
