ផលប៉ះពាល់ដល់វីរកងទ័ព

ខាងក្រោមនេះ គឺជាកម្រងរូបភាពអំពីផលប៉ះពាល់ដល់វីរកងទ័ព បង្កឡើងពីការវាយប្រហាររបស់យោធាសៀម ក្នុងអំឡុងជម្លោះតាមព្រំដែនរវាងសៀម និងកម្ពុជា នៅឆ្នាំ២០២៥។ រូបភាពទាំងនេះ គឺជាការក្រើនរំលឹកអំពីស្មារតីពលីរបស់វីរកងទ័ពយើង និងបង្ហាញពីផលប៉ះពាល់ រាល់ពេលមានការផ្ទុះ អាវុធក្នុងទ្រង់ទ្រាយធំនេះ ហើយក៏បញ្ជាក់ទាមទារឲ្យមានការគោរពច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ផងដែរ។ ប្រសិនបើបងប្អូនមានព័ត៌មានណាមួយពាក់ព័ន្ធនឹងផលប៉ះពាល់នេះ ហើយចង់ចូលរួមចែករំលែក សូមមេត្តាទាក់ទងផ្នែក «ការចូលរួមផ្តល់ព័ត៌មាន»។

សម្រាប់ផលប៉ះពាល់ដល់ប្រជាពលរដ្ឋ សូមពិនិត្យផ្នែក ជីវិតប្រជាពលរដ្ឋ និងការបាត់បង់។

សម្រាប់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងមរតកជាតិ សូមពិនិត្យផ្នែក ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងមរតកជាតិ។

Cambodian fallen heroes sacrificed during the conflicts
វីរកងទ័ពបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ

យើងខ្ញុំសូមលំអោនកាយ រំលឹកដឹងគុណដល់វីរកងទ័ពខ្មែរទាំងអស់ ដែលបានឈរជើងនៅសមរភូមិមុខ និងជាអកុសលបានពលីជីវិតក្នុងការការពារប្រជាជាតិខ្មែរ។ សូមឲ្យដួងវិញ្ញាណក្ខន្ធវីរកងទ័ពទាំងអស់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

title icon
Cambodian soldiers illegally captured for 155 days after the ceasefire
Cambodian soldiers illegally captured for 155 days after the ceasefire
ទាហានកម្ពុជាត្រូវបានចាប់ឃុំខ្លូនអស់រយៈពេល១៥៥ថ្ងៃ

ទាហានសៀមបានចាប់ទាហានកម្ពុជានៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រើល្បិចចាប់ដៃស្វាគមន៍គ្នា បន្ទាប់ពីមានបទឈប់បាញ់ និងឃុំខ្លួនអស់រយៈពេល១៥៥ថ្ងៃ។

title icon
Soldiers injured by toxic gas used by Thai military
Soldiers injured by toxic gas used by Thai military
ទាហានកម្ពុជារងគ្រោះដោយសារផ្សែងពុលរបស់ទាហានសៀម

ទាហានសៀមបានប្រើប្រាស់ផ្សែងពុល ដែលនេះជាទង្វើខុសច្បាប់អន្តរជាតិ និងបង្កគ្រោះថ្នាក់ទាំងទាហាន និងប្រជាជនស៊ីវិល។

title icon